សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន នៅមន្ទីរពេទ្យដែលមិនមែនជាដៃគូ ប.ស.ស. អាចទទួលបានអត្ថប្រយោជន៍ ប.ស.ស. ដូចខាងក្រោម


សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន នៅមន្ទីរពេទ្យដែលមិនមែនជាដៃគូ ប.ស.ស. អាចទទួលបានអត្ថប្រយោជន៍ ប.ស.ស. ដូចខាងក្រោម៖

-ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ៤០០ ០០០រៀល
-សម្រាប់ប្រាក់ ៧០% បើសម្រាលនៅមន្ទីរពេទ្យដែលមិនមែនជាដៃគូ ប.ស.ស. លោកអ្នកត្រូវមកពិនិត្យ និងតាមដាននៅមន្ទីរពេទ្យដៃគូរ ប.ស.ស. ក្រោយពេលសម្រាលរួច។

សូមអានលក្ខខណ្ឌ និងការដាក់ឯកសារដូចខាងក្រោម៖

១-ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ៤០០ ០០០រៀល គឺត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។

ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) ប័ណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស ។

២-សម្រាប់ប្រាក់បំណាច់ ៧០% នៃប្រាក់ឈ្នូលមធ្យមប្រចាំថ្ងៃរយៈពេល៩០ថ្ងៃ នៃការឈប់សមា្រកលំហែមាតុភាព ក្រោយពេលសម្រាលកូនរួច សាម៉ីខ្លួនត្រូវភ្ជាប់ឯកសារមក ប.ស.ស រួមមានដូចខាងក្រោម ៖

១. សំបុត្រចេញពីមន្ទីរពេទ្យ ឬសំបុត្របញ្ជាក់សំបុត្រកំណើត ឬបញ្ជាក់ថាបានសម្រាលកូន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទបានច្បាស់លាស់។

២. ច្បាប់ឈប់សម្រាក៩០ថ្ងៃ ដែលចេញដោយក្រុមហ៊ុន ឬរោងចក្រ

៣. ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ

៤. លិខិតផ្ទេរសិទ្ធិ ប្រសិនអនុញ្ញាតិឱ្យប្តី ឬសាច់ញាតិរបស់ខ្លួន ត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ប្តី ឬសាច់ញាតិរបស់ខ្លួន ។

៥. ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស សាម៉ីខ្លួនដែលជាអ្នកសម្រាលត្រូវតាមដានសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស ៕

បញ្ជាក់៖ សុពលភាពនៃការដាក់ឯកសារ

១-សម្រាប់ប្រាក់ឧត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ៤០០ ០០០រៀល រយៈពេលយ៉ាងយូរបំផុតត្រឹមតែ ៣០ថ្ងៃ ឬមួយខែ។

២-សម្រាប់ប្រាក់ ៧០% រយៈពេលយ៉ាងយូរបំផុតមួយឆ្នាំ។