អភិបាលខេត្តរតនគិរី និង​មន្ត្រី​រាជការ​ មន្ទីរជុំវិញខេត្តបាន​អញ្ជើញ​ចូលរួម​ក្នុងពិធីបុណ្យ​មាឃបូជា​ នៅ​វត្ត​ឥសានរតនារាម


កាលពីរសៀល​ថ្ងៃ​សៅរ៍ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្តរតនគិរី​ រួមនឹងមន្រ្តីរាជការជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងការ​ប្រារព្ធ ពិធីបុណ្យមាឃបូជា ដែល​រៀបចំឡើង​នៅ​វត្តឥសានរតនារាម​ ហៅវត្តភ្នំស្វាយ ស្ថិតក្នុង​ភូមិភ្នំស្វាយ​ សង្កាត់បឹងកន្សែង​ ក្រុងបានលុង។

កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមកន្លងប្រពៃណីព្រះពុទ្ធសានា មានការថ្វាយទៀនធូបចំពោះព្រះពុទ្ធរូប ការសូត្រមន្តចម្រើនព្រះបរិទ្ធ​ និងការសម្តែងព្រះទេសនាជាដើម។​ លុះព្រឹកឡើងថ្ងៃ
១រោជត្រូវនឹងថ្ងៃទី៩ខែឆ្នាំដដែលឯកឧត្តមអភិបាលខេត្តរួម និងមន្រ្តីរាជការ​ និងពុទ្ធបរិស័ទបាននាំយកទេយ្យទាន​ និងគ្រឿងឧបភោគបរិភោគរាប់បាត្រប្រគេនព្រះសង្ឃឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាញាតិការទាំង៧សន្តាន​ ជាពិសេសដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ស៉ើយ កែវ​ សូមអញ្ជើញមកទទួលយកនូវអត្ថមនុញ្ញផលដែលកើតឡើងពីសទ្ធាជ្រះថ្លាដែលកូនចៅ មន្រ្តីរាជការទាំងអស់បានឧទ្ទិសជូននាពិធីបុណ្យ មាឃបូជានេះ។