អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលវឌ្ឍនភាពនានា ដែលកំពុងដំណើរការនៅក្រុងបាវិត


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនានា ដែលកំពុងដំណើរការនៅក្រុងបាវិត។

មន្ត្រីសាលាខេត្តស្វាយរៀងបានឲ្យដឹងថា ការចុះពិនិត្យមើលវឌ្ឍភាព ក៏ដូចការងារអភិវឌ្ឍន៍ក្រុងបាវិតនេះ រួមមាន៖

* ពិនិត្យមើលការសាងសង់ផ្លូវវាងសម្រាប់រថយន្តកុងទ័ន័រដឹកទំនិញចេញចូល និងទីតាំងត្រួតពិនិត្យកុងទ័ន័ររួមគ្នានូវនៅទីតាំងឆ្លងកាត់ព្រំដែនរវាងប្រទេសវៀតណាម និងកម្ពុជា។

ទី២-ពិនិត្យមើលដំណើរការអភិវឌ្ឍនៅតំបន់ព្រំដែនបង្គោលលេខ ១៦៤-១៦៥។

* ពិនិត្យមើលការស្ថាបនាផ្លូវចាក់បេតុង ដែលកំពុងដំណើរការនៅផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងបាវិត។

* ពិនិត្យមើលទីតាំងប្រព័ន្ធលូរំដោះទឹកកង្វក់។

* ពិនិត្យមើលដំណើរការសាងសង់សាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលក្រុងបាវិត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដែលកំពុងសាងសង់សម្រេចបានប្រមាណ ៦០% ហើយ៕