អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាននាំទៅចែកជូនប្រជាពលរដ្ឋនៅឃុំទងត្រឡាច ខេត្តកំពង់ចាម ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយ


(កំពង់ចាម)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបាននាំទៅចែកជូនប្រជាពលរដ្ឋនៅឃុំទងត្រឡាច ខេត្តកំពង់ចាម ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយទាំងអស់។

អំណោយទាំងនេះត្រូវបានដឹកនាំដោយលោក ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន យកទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយលោក អ៊ែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន K E P។

លោកទាំងបានបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកតា លោកយាយ ក្មួយៗសិស្សានុសិស្ស អ្នកគ្រូក្នុងបរិវេណត្តវត្តខ្ទឹង (kteng) និងនាំយកមកថ្នាំពេទ្យ ប្រហុក និងថវិកាមួយចំនួន ដើម្បីផ្តល់ក្មួយៗសិស្សានុសិស្ស ប្រជាពលរដ្ឋដែលមានជំងឺ ឈឺស្លាប់ នៅក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក អ៊ែល សារ៉ុម បានលើកឡើងថា សាលាបឋមសិក្សាខ្ទឹង ០១ខ្នង ៥បន្ទប់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ឲ្យឧកាសឲ្យក្មួយៗ សិស្សានុសិស្សបានចូលរៀនជាស្ថាពរហើយ។ ម៉្យាងវិញទៀតលោកក៏សំណូមពរដល់ មាតា បិតា ឬអាណាព្យាបាលសិស្ស មេត្តាបញ្ជូនកូនចៅដែលគ្រប់អាយុដល់វ័យសិក្សា ឲ្យមកចុះឈ្មោះចូលរៀនបានគ្រប់ៗគ្នា។

ឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបានបង្កើត សន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីសេចក្តីស្លាប់ក្នុង របបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ រហូតមកដល់ពេលនេះធ្វើឲ្យប្រទេសជាតិយើង បានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីក ចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

ឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ឋ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព» ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

លោកបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែង ៧០០០ម៉ែត្រនៅ ក្នុងឃុំទងត្រឡាច និងបើកការដ្ឋានស្ថាបនានាពេឆាប់ៗខាងមុខនេះ។

លោកទាំង២ បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ ក្នុងគ្រួសានីមួយៗ ទទួលបានប្រហុក និងថ្នាំពេទ្យ ៣កញ្ចប់ ឧបត្ថម្ភសាលាបឋមសិក្សា២៤០ដុល្លា ឧបត្ថម្ភក្មួយសិស្សានុសិស្ស១០៨នាក់ម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល អ្នកគ្រូ០២ ១ម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ដោយឧបត្ថម្ភបន្ថែម ១០០ដុល្លារ សម្រាប់ទិញសម្ភារតុបតែងថ្នាក់រៀន ឧបត្ថម្ភខោ អាវ ប្រជាការពារចំនួន ១២កំប្លេ ឧបត្ថម្ភអ្នកឈឺ ០២គ្រួសារ ០១គ្រួសារទទួលបាន ១០ម៉ឺនរៀល អ្នកស្លាប់០១ ២៥ម៉ឺនរៀល និងឧបត្ថម្ភកម្មវិធី៥០ម៉ឺនរៀល៕