ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយប្រធាន AIF Group និងប្រធាន AIDC


នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Ritikone Phuommaska ប្រធាននៃ AIF Group និងលោក Pheutsapha Phuommasak ប្រធាន AIDC ព្រមទាំងថ្នាក់ដឹកនាំក្រសួងមួយចំនួន។
លោក Ritikone Phuommaska បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីសកម្មភាពរបស់ក្រុមហ៊ុន នៅក្នុងប្រទេសឡាវនិងមីយ៉ាន់ម៉ា និងបានសំដែងនូវចំណាប់អារម្មណ៍ ក្នុងការចូលរួមចំណែកពង្រឹង និងធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាជាពិសេសពាក់ព័ន្ធទៅនិងគម្រោង ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលស្គាល់នូវសមត្ថភាពរបស់ក្រុមហ៊ុន ព្រមទាំងបានជម្រាបពីការសិក្សាថ្មីៗ និងស្ថានភាពទាក់ទងទៅនិងគំរោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និង ហូជីមិញ-ម៉ក់ ប៉ៃ។ ឯកឧត្តមបានសុំអោយក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត លោគម្រោងដែលក្រុមហ៊ុនកំពុងចាប់អាចរម្មណ៍នេះ។