មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម ចុះទៅជួបប្រជុំជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តចុងកាល់ និងសហគមន៍កសិករប្រើប្រាស់ទឹកស្ទឹងស្រែង-ឧត្តរមានជ័យ


នៅរសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍ជាមួយមន្ត្រីបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះទៅជួបប្រជុំជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តចុងកាល់ និងសហគមន៍កសិករប្រើប្រាស់ទឹកស្ទឹងស្រែង-ឧត្តរមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បី ៖
១.ពិនិត្យលើវឌ្ឍនភាពការងាររបស់ ស.ក.ប.ទ
២.ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការអនុវត្តនូវការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)
៣.បន្តជម្រុញ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ និងអាជ្ញាធរដែនដីអំពីការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការការងាររបស់ ស.ក.ប.ទ
៤.ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលអំពីការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងដែលអូសបន្លាយរយៈពេលវែងនៅពេលខាងមុខនេះដល់អ្នកចូរួមទាំងអស់
៥.បញ្ហា និងសំណូមពររបស់គណៈកម្មាធិការ ស.ក.ប.ទ និងអាជ្ញាធរដែនដី
៦.ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្ត្រចុងកាល់ និងស្ទឹងស្រែង-ឧត្តរមានជ័យ ៕