អភិបាលខេត្តកំពង់ស្ពឺ ចុះ MoU ជាមួយក្រុមហ៊ុន Brickston Cambodiaដើម្បីភាពជាដៃគូ ផ្តល់សេវាដឹកជញ្ជូនរថយន្តក្រុង


ដំណឹង​ដ៏​រីករាយហើយរំភើប​ ខណៈដែលឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចុះ MoU ជាមួយក្រុមហ៊ុន Brickston Cambodia ដើម្បីបង្កើតកិច្ចសហប្រត្តិបត្តការ និង​ភាពជាដៃគូ​ ផ្តល់សេវាដឹកជញ្ជូនរថយន្តក្រុង សម្រាប់ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ។ សូមជម្រាបជូនថាសេវារថយន្តក្រុងនឹងចាប់ផ្តើមដំណើរការដំបូង​រថយន្តចំនួន ២០គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ពីខេត្តកំពង់ស្ពឺ ទៅចោមចៅហើយនឹងពង្រីកបន្ត ទៅផ្លូវជាតិ​៤១-៥១ នៅចុងខែឧសភា ឆ្នាំ២០១៨ ទៅផ្លូវជាតិលេខ៤៤ នៅចុងខែឧសភា ឆ្នាំ២០១៩ និងផ្លូវដ៏ទៃផ្សេងទៀតតាមការពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន និងតម្រូវការទីផ្សារ​។