ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហកាជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ០៣កន្លែង


នៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហកាជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ០៣កន្លែង ដែលមានដូចជា ៖ ស្ថានីយស្រុក ជុំគីរី ស្ថានីយស្រុកអង្គជ័យ ស្ថានីយស្រុកដងទង់ ស្ថិតក្នុងខេត្តកំពត ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– ធ្វើការ Upgrade firmware RTU (ប្រអប់ទទួល និងបញ្ជូនទិន្នន័យ)
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព សំណើមបរិយាកាស ទឹកភ្លៀង ទិសដៅខ្យល់ និងល្បឿនខ្យល់
-លាងសម្អាតផើងរំហួត និងបន្ថែមទឹក
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕