ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គលេធិការរងសមាគមអតីតយុទ្ធជន បានអញ្ជើញប្រគល់ផ្ទះ២ខ្នង ទំហំ ៦មx ៨មធ្វើពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ទាវ វិបុល អាយុ៥៤ ជាអតីតយុទ្ធជនពិការរស់នៅភូមិសាមគ្គី ឃុំបវេល ស្រុកបវេល និងមួយខ្នងទៀតប្រគល់ជូន លោក នួន សុផាត អាយុ៦១ឆ្នាំ ជានិវត្តន៍ជន រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្នគោល ខេត្តបាត់ដំបង សម្រាប់ជាកម្មសិទ្ធរស់នៅជាមួយគ្រួសារអស់មួយជីវិតរួមទាំងបានផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួនទៀតទៀត។