អភិបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យ ពង្រឹងវិធានការបង្ការ បង្រ្កាបបទល្មើសនេសាទ


ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញ មន្រ្តីជំនាញសហការជាមួយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តវិធានការណ៍បង្រ្កាបបទល្មើសនេសាទ ដែលខុសច្បាប់ អោយអស់នៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ដោយមិនអាចលើកលែងបានឡើយ។
ឯកឧត្តមបានជំរុញបែបនេះនារសៀលថ្ងៃទី28/01/2017. ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពង្រឹងវិធានការបង្ការ បង្រ្កាបបទល្មើសនេសាទរបស់ រដ្ឋបាលខេត្ត កំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវ ដោក. សុទ្ធាប្រធានក្រុមប្រឹក្សាខេត្តនិងអង្គភាពពាក់ព័ន្ធចូលរួមផងដែរ៕