កិច្ច​ប្រជុំ​ពិនិត្យ​ និង​ឆ្លង​យោបល់​លើ​សេចក្ដី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា


រាជធានី​ភ្នំពេញ៖ ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ មក​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិនិត្យ​ និង​ឆ្លង​យោបល់​លើ​សេចក្ដី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ដើម្បី​ជំរុញ​​ការ​ដាក់​ចេញ​ផែនការ​សកម្មភាព​នេះ​​ឱ្យ​បាន​ឆាប់ ឈាន​ទៅ​ការ​អនុវត្ត ដើម្បី​ជំរុញ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា។​​

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា មាន​​គោលដៅ​ជំរុញ​ឱ្យ​យុវជន មាន​បុគ្គលិក​លក្ខណៈ​ពេញ​លេញ លើ​ផ្នែក​រាយ​កាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និង​បំណិន ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ជាតិ៕

១៨ ​កុម្ភៈ ២០២០ | ទីស្ដីការ​ក្រសួង​អប់រំ