មន្រ្តីបច្ចេកទេសនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម ចុះសិក្សាពីស្ថានភាព លក្ខណៈបច្ចេកទេស និងប្រព័ន្ធជលគតិដើម្បីរៀបចំអនុវត្តការងារបង្កើត ស.ក.ប.ទ


នៅថ្ងៃអង្គារ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីបច្ចេកទេសនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ចុះសិក្សាពីស្ថានភាព លក្ខណៈបច្ចេកទេស និងប្រព័ន្ធជលគតិដើម្បីរៀបចំអនុវត្តការងារបង្កើត ស.ក.ប.ទ និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តវ៉ៃគោ២ ដែលមានវិសាលភាពស្រោចស្រពលើផ្ទៃដីដ៏ធំក្នុងខេត្តទាំងពីរ ដោយបានអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម
១). ប្រជុំជាមួយប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេស ខេត្តព្រៃវែង ដើម្បី ៖
– បញ្ជាក់ជូនពីគោលបំណងនៃការបង្កើតឲ្យមានយន្តការគ្រប់គ្រងនូវគ្រប់កំរិត និងប្រមូលទិន្នន័យ និងពត៌មានបឋម (SECONDARY DATA )
– ស្នើសុំការសហការ និងមន្រ្តីចូលរួមអនុវត្តន៍
២). ចុះពិនិត្យស្ថានភាពជាក់ស្តែងដល់ទីកន្លែង ចំនុច និងទីតាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ប្រព័ន្ធធារាសាស្រ្តដែលមានដូចជា៖
– ទីតាំងសំណង់យកទឹក (Intake Structure) ដែលស្ថិតនៅលើព្រែកកំពង់ត្របែក ចំណុចភូមិព្រៃផ្តៅ ឃុំកំពង់ត្របែក
– ទីតាំងស្ថានីយបូមទឹកទី២ ស្ថិតនៅលើព្រែកជីក ត្រង់ចំណុចភូមិអន្សោង ឃុំអន្សោង
– ទីតាំងស្ថានីយបូមទឹកទី២ ស្ថិតនៅលើព្រែកកំពង់ជ្រៃ ត្រង់ចំណុចភូមិអង្កាញ់ ឃុំប្រធាតុ
៣). ពិនិត្យមើលប្រឡាយមេធំ (GMC-ព្រែកជីក) និងប្រឡាយមេចំនួន ៣ខ្សែទៀត ដែលមាន ៖
– ខ្សែទី១ ប្រឡាយព្រែកជីក (GMC) ពីទន្លេកំពង់ត្របែក មកដល់ស្ថានីយទី១ មានប្រវែង៦គម
– ខ្សែទី២ ប្រឡាយមេ (MC1) ពីស្ថានីយទី១ ដល់ព្រំដែនវៀតណាម មានប្រវែង ១៨គម
– ខ្សែទី៣ ប្រឡាយមេ(MC2) ចេញពីព្រែកកំពង់ជ្រៃ ដល់ភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រុំ មានប្រវែង ៤,៥គម
– ខ្សែទី៤ ប្រឡាយមេ (MC3) ចេញពីទំនប់កំពង់ជ្រៃទៅជិតក្រុងស្វាយរៀង ប្រវែង១៩,៥គម ដែលកំពុងស្តារនៅឡើយ។
– ពិនិត្យសណ្តរព្រែកំពង់ជ្រៃ ដែលមានប្រវែង១០គ.ម ដែលកំពុងអនុវត្តន៍នៅជាប់ព្រំប្រទល់ នៃខេត្តទាំងពីរ ៕