ពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងដាក់ចេញទិសដៅការងារឆ្នាំ២០១៧ របស់កងពលធំលេខ៣


សូមអោយនាយទាហាន នាយទាហានរង ពលទាហាន ក្នុងពលធំអន្តរាគមន៍លេខ៣ និង កងពលតូចអន្តរាគមន៍ ៧-៨-៩ ត្រូវបង្កើនការហ្វឹកហ្វឺន ដើម្បីអោយកងទ័ពយើងក្លាយជាកងទ័ពរៀបរយ មានសមត្ថភាពក្នុងការការពារបូរណភាពទឹកដី ថែទាំគ្រឿងបំពាក់ ។
កងទ័ពត្រូវតែស្មោះត្រង់និង អនុវត្តបទបញ្ជាតាមឋានានុក្រម ហើយនិងការពាររាជរដ្ឋាភិបាលអោយបានដាច់ខាត ។
ហើយក្រៅពីភារកិច្ចស្នូល សូមអោយកងពលធំ កងពលតូចទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូដល់យោធិនក្រោមឱវាទ និង គ្រួសារកងទ័ពដែលជួបការលំបាក តាមការប្រមូលកម្លាំងមកជួយភ្ជួររាស់ផ្តល់ពូជ និង ដាំដំណាំជូនពួកគាត់ត្រូវគិតពីសុខទុក្ខបងប្អូន ។
ប្រសាសន៍នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងដាក់ចេញទិសដៅការងារឆ្នាំ២០១៧ របស់កងពលធំលេខ៣ ។