ឯកឧត្តម ហែម ខន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីចូលនិវត្តន៍ ដែលកំពុងមានជំងឺ


នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ហែម ខន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមដំណើរដោយលោក ញាញ់ ជៀបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានឆ្លៀតពេលបន្ទាប់ពីចេញពីប្រជុំការងារ នៅស្រុកបសេដ្ឋ អញ្ជើញចុះសួរសុខទុក្ខលោក ណុប គឹមស្រេង មន្ត្រីចូលនិវត្តន៍ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ។ នេះជាការយក ចិត្តទុកដាក់មួយចំពោះមន្ត្រីចូលនិវត្តន៍ពីសំណាក់ថ្នាក់ដឹកនាំបក្ស ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ចំពោះកូនចៅ ឬសហការី ដែលធ្លាប់រួមការងារជាមួយគ្នា។