នៅព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អុិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលេីកទី៤២ អាណត្តិទី៥ ថ្ងៃទី១-២ ខែកុម្ភះ ឆ្នាំ២០២០ និងប្រកាសក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខណ្ឌចំការមន ប្រកាសក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌចំការមន និងផ្សព្វផ្សាយជំនួយស្មារតីស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបន្តអភិវឌ្ឍន៍យុទ្ធសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជាឈានទៅដណ្ដើមជោគជ័យថ្មីៗទៀតក្នុងបុព្វហេតុជាតិនិងប្រជាជន។
ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលេីកទី៤២ អាណត្តិទី៥
