អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការជួលជុលកែលម្អកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន


នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងជាតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារជួសជុលផ្លូវថ្នល់នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកការដ្ឋានជួសជុលកែលម្អកំណាត់ផ្លូវ៦០ម (ផ្លូវសម្តេចវិបុលបញ្ញាសុខអាន) ចាប់ពីរង្វង់មូលអាជ្ញាធរជាតិអប្សរាមកផ្លូវជាតិលេខ៦ ដែលមានប្រវែង១៧៩៥ម៉ែត្រ ទទឹង ១០ម៉ែត្រ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជា ពលរដ្ឋ ដែលផ្លូវនេះមានការខូចខាតខ្លាំងដោយសារអាយុកាល។ ផ្លូវនេះគ្រោងនឹងបញ្ចប់ការជួលជុលកែលម្អក្នុងរយៈពេល៣ខែ៕