អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមទស្សនាពិធីសម្តែងសិល្បៈ ត្រៀមទៅប្រឡងនៅភ្នំពេញ នាថ្ងៃខាងមុខ


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមទស្សនាពិធីសម្តែងសិល្បៈ ត្រៀមទៅប្រឡងនៅភ្នំពេញ នាថ្ងៃខាងមុខ។

លោកជំទាវអភិបាលខេត្ត សូមចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ និងប្អូនៗទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបង្ហាត់បង្រៀន និងរៀនសូត្រ រហូតបានឈានដល់ការសម្តែងដ៏ល្អនាពេលនេះ សូមអោយអ្នកពាក់ព័ន្ធ និងប្អូនៗទាំងអស់ បន្តខិតខំបន្ថែមទៀត សម្រាប់ចូលរួមប្រលងនាពេលខាងមុខ ខ្ញុំសង្ឃឹមថាខេត្តកោះកុងរបស់យើង នឹងទទួលបានលទ្ធផលល្អ។