សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ចើញចូលរួមអបអរសាទរ អនុសំវច្ឆរមហាសន្និបាទ មន្រ្តីសង្ឃទូទាំងប្រទេស លើទី២៥


នាព្រឹកថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាក្នុងព្រះបរមនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានអញ្ចើញចូលរួមអបអរសាទរ អនុសំវច្ឆរមហាសន្និបាទ មន្រ្តីសង្ឃទូទាំងប្រទេស លើទី២៥ ក្នុងប្រធានបទស្តីពីព្រះពុទ្ធសាសនា ផ្សាភ្ជាប់បរិស្ថាននិងធនធាន មនុស្ស។
ប្រធានបទទាំងអស់នេះ នឹងជួយដល់ការ ពង្រឹងគុណភាព លើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុង ជួរមន្ត្រីសង្ឃផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីឲ្យកិច្ចការព្រះពុទ្ធសាសនា មានវិន័យសណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិក ជាប្រការសំខាន់បំផុត។