គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ បានជួបពិភាក្សាការងារនិងស្តាប់ការធ្វើបទបង្ហាញអំពីដំណើរការថាមពលអគ្គិសនីដើរដោយថាមពលទឹក និងធ្យូងថ្ម


គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារនិងស្តាប់ការធ្វើបទបង្ហាញអំពីដំណើរការថាមពលអគ្គិសនីដើរដោយថាមពលទឹក និងធ្យូងថ្ម នៅខេត្តសេកុង ជាមួយ ឯកឧត្តម ដាវវុន ផនកែវ អនុរដ្ឋមន្រ្តីក្រសួងថាមពល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ និងក្រុមហ៊ុនផនសាក់គ្រុប (Phonesack Group) នៅសណ្ឋាគារគ្រែនចំប៉ាសាក់ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

គោលបំណងនៃការជួបពិភាក្សាការងារ និងស្តាប់បទបង្ហាញនេះ គឺដើម្បីសិក្សាស្វែងយល់ និងសិក្សាអំពីផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរ។