ក្រុមការងារ ក្រសួងមហាផ្ទៃ និងស្ថានទូតអាល្លឺម៉ង់ នឹងរៀបសិក្ខាសាលារួមគ្នាស្ដីពី «គម្រោងផ្សព្វផ្សាយសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ លើកទី៣»


ក្រុមការងារក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន សហការជាមួយស្ថានទូតអាល្លឺម៉ង់ និងការិយាល័យ សេដ្ឋកិច្ច និងត្រួតពិនិត្យការនាំចេញ (BAFA) នៃប្រទេសអាល្លឺម៉ង់ នឹងរៀបចំសិក្ខាសាលាស្ដីពី «គម្រោងផ្សព្វផ្សាយសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ (ATT) លើកទី០៣» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមការងារក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន ដែលបណ្ដាញព័ត៌មាន ទទួលបាន។

សិក្ខាសាលានេះ ក៏មានការចូលរួមពីប្រតិភូអន្ដរជាតិ អ្នកឯកទេសមកពីបណ្ដាប្រទេសនៅសហគមអឺរ៉ុប និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាច្រើនទៀតផងដែរ៕