(មណ្ឌលគិរី)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តមណ្ឌលគិរី សម្រាប់អាណត្តិទី២ បន្តទៀត។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា «តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល»។
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖