ឯកឧត្តម មាស សុភា បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០
ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងនោះឯកឧត្ដមប្រធានបានផ្តល់ថវិការចំនួន១៣,០០០ $ ដើម្បីជួយឧបត្ថម្ភការសាងសង់អាគារស្នាក់ការគណកប្សឃុំនេះ ព្រមទាំងមានការចូលរួមសាងសង់ពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណបក្សខេត្ត ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណបក្សខេត្ត ឯកឧត្តម មុត ភិសិទ្ធនា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងសប្បុរសជនជាច្រើនផ្សេងទៀតបានចូលរួមសាងសង់ស្នាក់ការគណបក្សឃុំភ្នំពេញ ស្រុកគូលែនខេត្តព្រះវិហារ។

សរុបជារួម ស្នាក់ការគណបក្សឃុំភ្នំពេញត្រូវបានចំណាយសរុបអស់ ២៣,៥០០ $ (ចំណាយលើអាគារស្នាក់ការគណបក្សឃុំ និងធ្វើរបង)។