រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ស្តីពីការសាងសង់សួនច្បារ ខ្លោងទ្វារ-របង នៅមុខព្រះរាជដំណាក់ខេត្តសៀមរាប និងព្រះអង្គចេកព្រះអង្គចម ដោយអនុវត្តគម្រោងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ចប់គម្រោង។
អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបជាព័ត៌មាន និងសូមការយោគយល់