ពិធីក្រុងពាលីមណ្ឌលសុខភាព និងសំណេះសំណាលប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់


នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់នៃវប្បធម៌ចែករំលែកដើម្បីអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីមណ្ឌលសុខភាព និងសំណេះសំណាលប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ដែលជាអំណោយរបស់ លោក ចិន ច័ន្ទរតនា ដែលបានផ្តល់ជូនប្រជាពលរដ្ឋ។ មានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋសរុបជិត ៦០០នាក់។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ុម សារឿន បាននាំយកនូវអំណោយជា សារុង ក្រម៉ាចំនួន ២៥០ និងថវិកា ១០.០០០រៀល ជូនដល់ប្រជាពលរដ្ឋ និងសម្រាប់សិស្សានុសិស្សចំនួន ៥០០នាក់ ទទួលបានសៀវភៅ និងថវិកា ៥.០០០រៀល និង លោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន ២០.០០០រៀល៕