រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដោះស្រាយផលប់ះពាល់គម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group Co.,Ltd


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដោះស្រាយផលប់ះពាល់គម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group Co.,Ltd នៅក្នុងភូមិសាស្រ្តខេត្តកោះកុង នាទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ រដ្ឋបាលខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនអភិវឌ្ឍន៍ ជាច្រើននាក់។