កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានធ្វើការថែទាំផ្លូវ ដោយគូសគំនូសចែកទ្រូងផ្លូវជាតិលេខ ៥៧ លាបថ្នាំឃឿនចិញ្ចើមផ្លូវ ក្នុងក្រុងបាត់ដំបង។ លើសពីនោះ ធ្វេីការបកសំអាតដីគ្មានគុណភាព និងរុក្ខជាតិលេីកំណាត់ផ្លូវខេត្តលេខ ១៥៩៤ រួមជាមួយការលុបជង្ហុកសំបុកមាន់ និងស្រោចកៅស៊ូគ្របលើស្នាមប្រះផងដែរ។
គំនូសចរាចរណ៍ និងឃឿនផ្លូវ ក្នុងក្រុងបាត់ដំបង ត្រូវបានគូសឡើងវិញ
