គំនូសចរាចរណ៍ និងឃឿនផ្លូវ ​ក្នុង​ក្រុងបាត់ដំបង​ ត្រូវបានគូសឡើងវិញ


កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរ​សាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានធ្វើការថែទាំផ្លូវ​ ដោយគូស​គំនូស​ចែក​ទ្រូងផ្លូវ​ជាតិលេខ ៥៧ លាប​ថ្នាំ​ឃឿនចិញ្ចើមផ្លូវ ក្នុង​ក្រុងបាត់ដំបង​។ លើសពីនោះ​ ធ្វេីការបក​សំអាត​ដី​គ្មាន​គុណភាព​ ​និង​រុក្ខជាតិ​លេីកំណាត់ផ្លូវខេត្តលេខ ១៥៩៤ រួមជាមួយការលុបជង្ហុកសំបុកមាន់ និង​ស្រោច​កៅស៊ូ​គ្រប​លើ​ស្នាមប្រះផងដែរ។