សម្តេចតេជោ ហ៊ុន សែន៖ ការស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពី៥០បូក១ ឲ្យវិលទៅរក២ភាគ៣ គឺជារឿងឆ្កួត


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ការស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ឲ្យវិលទៅរក២ភាគ៣ គឺជារឿងឆ្កួត។

ការធ្វើវិសោធនកម្មពី២ភាគ៣ ទៅជា៥០បូក១ នាពេលកន្លងមក គឺជាការត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕