ឯកឧត្តម លឹម គានហោ ផ្សព្វផ្សាយលទ្ធផល សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ជូនសមាជិកទាំងអស់ នៅស្រុកពញាឮ


(កណ្តាល)៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋាន ស្រុកពញាឮ នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤២ អណត្តិទី៥ នៅស្នាក់ការបក្ស ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

អង្គពិធី មានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ យ៉ាងច្រើនកុះករ ។

ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ ឯកឧត្តម លឹម គានហោ បានលើកឡើងនូវខ្លឹមសាររបស់អង្គមហាសន្និបាត ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនអង្គប្រជុំជ្រាប និងលើកឡើងអំពីផែនការការងារ ព្រមទាំងបានដាក់ទិសដៅ សម្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់ យកទៅអនុវត្តនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជូនបក្ស និងប្រជាជន។

ឯកឧត្តម លឹម គានហោ បានបញ្ជាក់ថា អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព មានសន្តិភាពទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ។