ឯកឧត្តម អ៊ុក ប៊ុនឈឿន បើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគម្រោងចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុក ឃុំ


នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៦ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម ដើម្បីពិនិត្យ និងសម្រេចលើគម្រោងចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុក ឃុំ ក្នុងគោលបំណងស្វែងយល់ និងរិះរកដំណោះស្រាយ ការប្រឈមរបស់ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅមូលដ្ឋាន នៅទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧៕