អភិបាលខេត្តកំពង់ចាម ណែនាំឲ្យប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធ ចូលរួមលើកកម្ពស់តម្លៃស្ត្រីទាំងអស់គ្នា


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងប្រាប់ឲ្យប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធ ចូលរួមលើក កម្ពស់តម្លៃស្ត្រីទាំងអស់គ្នា ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ០៣ ខែមីនាឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកម្មវិធីអបអរ សាទរខួបលើកទី ១០៩ ទិវានារីអន្តរជាតិ 8មីនាឆ្នាំ២០២០ ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងបន្តថា ការលើកកម្ពស់តម្លៃស្ត្រី គឺបុរសយើងត្រូវធ្វើទាំងអស់គ្នា ក្នុងនោះចាប់ផ្ដើមពីស្វាមីបងប្អូនក្នុងក្រុមគ្រួសារ និង ថ្នាក់ដឹកនាំតាមបណ្ដាអង្គភាពស្ថាប័ននានា ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ជាការពិតណាស់ក្នុងពេលបច្ចុប្បន្ន ក្រោមដំបូលសុខសន្តិភាព នៃការដឹកនាំរបស់ សម្ដេចតេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល មានគោលនយោបាយ លើកកម្ពស់ដល់ស្ត្រី ឱ្យមានសិទ្ធិជាអាទិភាព លើកិច្ចការយ៉ាងច្រើនដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយ ។ ចាក់ស្ដែង ដូចជាការដាក់ពាក្យប្រលងចូលធ្វើការតាមបណ្ដាអង្គភាព ឬក្រុមហ៊ុន នានា គឺស្ត្រីមានអទិភាពជាងបុរស ជាពិសេសគឺការងារ សេវា កម្មទេសចរណ៍ .គណនេយ្យហិរញ្ញ វត្ថុ និងផ្នែកវាយនភណ្ឌជាដើម ដែលភាគ ច្រើនគឺខាងប្រធានអង្គភាពឲ្យតម្លៃអតិភាពទៅលើស្ត្រី ច្រើន ជាងបុរស ។

ជាមួយគ្នានេះផងដែរ ក្នុងការអនុវត្តការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាក្របខណ្ឌរបស់រាជរដ្ឋាភិបាល បានដាក់នូវគោលនយោបាយគាំពារសង្គម ដែលគោលនយោបាយនោះផ្ដោតសំខាន់ទៅលើ ការលើកកម្ពស់តម្លៃស្ត្រីនោះឯង ដូចជាការគាំពារទៅលើសុខភាពនៅពេលស្ត្រីមានផ្ទៃពោះរហូតដល់ពេលសម្រាល កូន បានអាយុ ២ឆ្នាំ ដែលបន្ទុកថវិកា៧៦ ម៉ឺនរៀល រាជរដ្ឋាភិបាលជាអ្នកចំណាយ ។

ក្នុងនោះដែរប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានដាក់ ចេញនូវគោលនយោបាយជួយឧបត្ថម្ភដល់ស្ត្រីសម្រាលកូន ក្នុងនោះកូនមួយបានប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀល កូនភ្លោះ ២ បានថវិកា ៨០ ម៉ឺនរៀល និងកូនភ្លោះ ៣នាក់បានថវិកា ១លាន ២សែនរៀល ។

ជាងនេះទៀត ប្រមុខរាជរដ្ឋាភិបាលយើងបានគិតគូរអំពីតំលៃស្ត្រី ដែលជាពិរុទ្ធជនកំពុងជាប់ឃុំឃាំង បណ្ដោះអាសន្ននៅពន្ធនាគារ ដោយសំណូមពរដល់ស្ថាប័នតុលាការ ធ្វើការពិនិត្យមើលសំណុំរឿងរបស់ស្ត្រី និងលើកមកកាត់ក្តីឲ្យបានឆាប់ រហ័សផងដែរ ៕