នាព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការសារពើភ័ណ្ឌខេត្ត បានដឹកនាំក្រុមការងារគណៈកម្មការសារពើភ័ណ្ឌ ដើម្បីចុះពិនិត្យ វាយតម្លៃដីរបស់រដ្ឋ ដែលប្រើប្រាស់ដោយប្រជាពលរដ្ឋ ចំនួន ២៤ គ្រួសារ លើ ៣ទីតាំង ១. ទីតាំងដីសាលាស្រុកប្រាសាទបល្ល័ង្ក ចំនួន ៦គ្រួសារ ២. ទីតាំងដីសម្រាប់សាងសង់ផ្សារ ចំនួន ១៥ គ្រួសារ ៣.ទីតាំងដីសាលាវិទ្យាល័យប្រាសាទបល្ល័ង្ក ចំនួន ៣ គ្រួសារ នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ។ លទ្ធផលទទួលបាន គណៈកម្មការសារពើភ័ណ្ឌខេត្ត សម្រេចនឹងធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីកាត់ដីជូនពួកគាត់។
ប្រជាពលរដ្ឋសប្បាយរីករាយណាស់ចំពោះការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែនក្នុងគោលនយោបាយដីធ្លីនេះ៕