ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាសាធារណៈថាសម្តេចនឹងអញ្ជើញទៅខេត្តសៀមរាប។ដើម្បីទប់ស្កាត់ការភ័យខ្លាចហួសហេតុ ហើយសម្តេចតេជោ ហ៊ុន សែនបានប្រកាសថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងមិនលើកពេលនោះទេដោយសម្តេចគ្រោងជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅខេត្តបាត់ដំបងថែមទៀតផង។
ក្នុងឱកាសនោះដែរសម្តេចតេជោហ៊ុនសែនបានថ្លែងកោតសរសើរដល់គ្រូពេទ្យបានប្រឹងប្រែងយកសំណាករបស់អ្នកពាក់ព័ន្ធ និងក្រុមគ្រួសាររបស់បុរសកើតជំងឺកូវីត១៩ ទៅពិនិត្យ។សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកភរិយា និងសាច់ញាតិរបស់បុរសកើតជំងឺកូវីត១៩ មានភាពក្លាហានណាស់ ដែលបានចេញមកបកស្រាយលើបញ្ហានេះ។សម្តេចតេជោហ៊ុនសែនបានអំពាវនាវឱ្យប្រជាពលរដ្ឋរើសយកវិធានការការពារជំងឺកូវីត១៩។តែមិនត្រូវខ្លាចហួសហេតុនោះទេជាពិសេសអំពាវនាវប្រជាពលរដ្ឋឱ្យនាំគ្នាប្រើក្រមាជំនួសម៉ាស់ ដើម្បីបង្ការជំងឺកូវីត១៩ ៕