ពិធីប្រកាសតែងតាំងប្រធាននិងសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង មានរៀបចំតែងតាំងប្រធាន និង សមា
សភាពគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអនុប្រធានគណបក្សខេត្ត ប្រធានអនុប្រធានសាខាបក្សមន្ទីរអង្គ្គភាពជុំវិញខេត្ត ប្រធានអនុប្រធានគណបក្សក្រុងស្រុកក្រុមការងារនិងសមាសភាពគណបក្សមូលដ្ឋានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសរុបចំនួន១១៩នាក់។

នាឱកាស​នោះ​ ឯកឧត្តម ម៉ែន ធឿន អនុប្រធានគណបក្សខេត្តបានអានសេចក្តីសម្រេចតែងតាំងលោក ឆាយ លាភា ជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និង សេចក្តីសម្រេចកែសម្រួលនិងចាត់មន្រ្តីនៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសាធារណការនិងដឹកជញ្ជូនសរុបចំនួន២៧រូបផងដែរ។

បន្ទាប់ពីគណៈអធិបតីប្រគល់ត្រានិងសេចក្តីសម្រេ
ចជូនប្រធានគណបក្សមូលដ្ឋាននៃមន្ទីរសាធា
រណការនិងដឹកជញ្ជូនខេត្តរួចមក លោក ឆាយ លាភា បានឡើងធ្វើការប្តេជ្ញាចិត្តថាៈ​ អនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ និងសហការកសាងធនធានមនុស្សរក្សាចាស់ពង្រីកសមាជិកថ្មីអោយទទួលការគាំទ្រគោលន
យោបាយគណបក្សប្រជាជនកាន់ច្រើន ជាងមុន។ បំរើសេវា និងដោះស្រាយសំណូមពរនិងតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា រៀបចំផែនការសកម្មភាពដើម្បីសម្រេចអោយបានតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋា
ភិបាល ។ គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងចង់បំផ្លាញសន្តិភាព និង រាជរដ្ឋាភិស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជាហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់ៗអណត្តិ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិការគណៈកម្មាធិការគណបក្សមូលដ្ឋាននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ត្រូវសហការសាមគ្គីគ្នាអោយបានល្អ រក្សាអោយបានសមាជិកចាស់ហើយបន្តពង្រីកកំលាំងថ្មីអោយមានការគាំទ្រគោលនយោបាយគណបក្សប្រជាជនកាន់តែច្រើន។ ត្រូវរៀបចំផែនការសកម្មភាពដើម្បីសម្រេចអោយបាននូវគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាល។ ជាពិសេសត្រូវដោះសំណូម ពរចាំបាច់ និងបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាតាមជំនាញ និងតួនាទីភារកិច្ចរបស់ខ្លួន។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ថ្នាក់នាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវជម្រុញអោយសមាជិក សមាជិក ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនទៅពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំ២០២០អោយបានទាន់ពេលវេលាតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជាពិសេសគ្រប់ស្ថាប័នត្រូវផ្សព្វ
ផ្សាយអោយមន្ត្រីរបស់ខ្លួននិងប្រជាពលដ្ឋានត្រូវថែរក្សាសុខភាពអោយបានល្អ ដោយស្ថាប័ន និង ភូមិដ្ឋាន មានបរិស្ថាន និង អនាម័យស្អាត៕