បងប្អូនឋិតក្នុងតំបន់អភិរក្សនៃអាជ្ញាធរជាតិអប្សរាទទួលអគ្គិសនីថ្លៃថោកសមរម្យ


គ្រួសារចំនួន ៣៨១០ បានទទួលអគ្គិសនីថ្លៃថោកសមរម្យមិនលើសពី ៨០០រៀល/គវ៉ម៉ ហើយ ៤៤៥០គ្រួសារទៀតត្រៀមទទួលដូចគ្នា ។ បងប្អូនទាំងនេះឋិតក្នុងតំបន់អភិរក្សនៃអាជ្ញាធរជាតិអប្សរាដែលពីមុនយុទ្ធនាការរបស់អគ្គិសនីកម្ពុជាបានធ្លាប់ប្រើអគ្គិសនីថ្លៃក្នុងចន្លោះពី ១៨០០ ទៅ ៣៥០០ រៀល/ គវ៉ម៉ ។ ឯឧ កែវ រតនៈ ប្តេជ្ញាបន្តកម្មវិធីនេះរហូតដល់គ្រប់ផ្ទះក្នុងតំបន់នេះបានទទួលអគ្គិសនីពីបណ្តាញជាតិគ្រប់ៗគ្នា ។ នៅចុងខែមីនាខាងមុខថ្លៃអគ្គិសនីពីបណ្តាញជាតិសម្រាប់ប្រជាពលរដ្ឋដែលប្រើមិនលើសពី ៥០ គវ៉ម៉/ខែ គឺមានថ្លៃតែ ៦១០រៀល/គវ៉ម៉ ។