ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៏ និងវិចិត្រសិល្បៈ


ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា វិស័យវប្បធម៏ជាឆ្អឹងខ្នង​ដ៏រឹងមាំមិនអាចខ្វះ​បាន​របស់ប្រទេសជាតិ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប នៅទូទាំងពិភពលោក ពិសេសបញ្ចាក់អំពីអរិយធម៏យ៉ាងច្បាស់របស់ប្រទេសនីមួយៗ។ មិនតែប៉ុណ្ណោះវប្បធម៏ទាំងអស់ ក៏បានចូលរួមដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយផងដែរ។

លោកជំទាវ ម៉ែន សំអន បានថ្លែងបញ្ជាក់ថា  ការប្រារព្ធសន្និបាតនាពេលនេះ ស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដោយឈរលើទស្សនៈអភិរក្ស​ដែលជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ លោកស្រីបានរំលឹកផងដែរថា ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាព ដែលសន្និបាតនឹងលើកឡើង គឺជាប្រការសមស្រប និងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។ ជាមួយគ្នានេះដែរលោកជំទាវធ្វើការសំណូមពរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងបន្តចូលរួមបំពេដើម្បីជាគុណ​ប្រយោជន៍ដល់ការថែរក្សា ការពារ វប្បធម៏ អរីយ្សធម៏ សេចក្ដីថ្លៃថ្នូរសេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយ។

លោកជំទាវ បាននាំប្រសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់ថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីក្នុងក្រសួង ត្រូវផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការការពារវប្បធម៏ដែលជាឆ្អឹងខ្នងដ៍រឹងមាំរបស់ប្រទេសជាតិមិនអាចខ្វះបានរួមនឹងការរៀបចំ សណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពជាប្រការសំខាន់បំផុត។  ចាប់ពីពេលនេះទៅ ជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធ រក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកនូវវប្បធម៏ជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។

លោកជំទាវក៏បានថ្លែងនូវការសរសើរចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងវប្បធម៏និងវិចិត្រសិល្បៈ ទាំងអស់ ដែលខិតខំប្រណិបត្តិខ្លួនឯងផង និងជួយអប់រំផ្សព្វផ្សាយវប្បធម៏អរីយ្សធម៏សមស្របតាមលំអានខ្លឹមសារក្នុងប្រទេសជាតិ។