ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះធ្វើការថែទាំប្រចាំទំនប់


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះធ្វើការថែទាំប្រចាំ និងដាំបង្គោលអមសងខាងតួទំនប់ នៃប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ស្ថិតក្នុងឃំុតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំងចំនួន ៧២ ហិកតា និងស្រូវវស្សាចំនួន ១.៣០១ ហិកតា ៕