ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ


រសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
សេចក្ដីសម្រេចនេះចែកចេញជា ៣ អនុគណៈកម្មការ គឺ អនុគណៈកម្មការខ្លឹមសារ អនុគណៈកម្មការរៀបចំពិធី និងឯកសារ និងអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច ដើម្បីត្រៀមរៀបចំឯកសារ និងដំណើរការសន្និបាតឲ្យមានភាពរលូននៅអំឡុងខែធ្នូ ឆ្នាំ ២០២០ ខាងមុខ៕