ឯកឧត្តម ហុង ឡុង ដឹកនាំគណៈប្រតិភូក្រសួងចុះសួសុខទុក្ខលោក យូ តារាវុធ


ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ចើញចុះសួសុខទុក្ខលោក យូ តារាវុធ អនុប្រធាននាយកដ្ឋាននិពន្ធនយោបាយក្នុងប្ររទេស ដែលបច្ចុប្បន្នលោកមានជំងឺស្លាប់មួយចំហៀងខ្លួនដែលកំពុងសម្រាកព្យាបាលនៅគេដ្ឋានរបស់លោកស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៧ ។
នាឱកាសនោះផងដែរ ឯកឧត្តមក៏បាននាំយកថវិការបស់លោកជំទាវឧបនាយករដ្ឋមន្រ្តី និងសុប្បុរសជនដទៃទៀត ទៅជូនលោក យូ តារាវុធ នាពេលនោះផងដេរ។ ឯកឧត្តមក៏បានជូនពរឲ្យលោកឆាប់បានជាសះស្បើយ និងឆាប់បានចូលបម្រើការងារវិញ។