គម្រោងស្ពានអាកាសថ្មើរជើង ឆ្លងកាត់ទទឹងផ្លូវនៅកម្ពុជា


ស្ពាន​ថ្មើរជើង​ឆ្លង​កាត់​ទទឹង​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ខែ​មេសា​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នាពេល​ខាង​មុខ​នេះ​។

យោង​តាម​ប្រសាសន៍​លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​៖ ការ​ស្ថាបនា​សំណង់​ស្ពាន​ថ្មើរជើង​នេះ​គឺជា​ការ​រៀបចំ និង​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​មួយ​ដែល​​ចូលរួម​បង្ក​ភាព​ងាយស្រួល​សម្រាប់​ប្រជាជន និង​សិស្សានុសិស្ស​ដែល​រស់នៅ​ទីប្រជុំជន​នៅ​ជាប់​នឹង​ផ្លូវជាតិ​ដែល​មាន​ចរាចរណ៍​មមាញឹក និង​ការ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ [​នៅ​តាម​ទីតាំង​ខ្លះៗ​] ដូចជា សាលារៀន មន្ទីរពេទ្យ និង​ផ្សារ​ជាដើម​​។