ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន មានសិទ្ធិសេរីភាពពេញលេញលើគ្រប់ទិដ្ឋភាពច្បាប់ ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិដទៃៗជាច្រើនទៀត។
ឯកឧត្តម បានបន្ថែមថា របាយការណ៍របស់អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក ហ្វ្រីដឹម ហៅស៍ នេះ ជារបាយការណ៍ដែលមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជានោះទេ។
ឯកឧត្តម ថា “…របាយការណ៍ហ្នឹង គ្រាន់តែជាបំណងធ្វើវិទ្ធង្សនា ប្រឆាំងនឹងរាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍នៃ ក្រុមរបស់គេហ្នឹង… Freedom House ជាផ្នែកនៃភ្នាក់ងារបរទេសដែលជំរុញបដិវត្តន៍វប្បធម៌ នៅតំបន់មជ្ឍឹមបូព៌ា…អាស្រ័យហេតុនេះហើយ ការលើកឡើងរបស់គេគឺជាការលើកឡើងដើម្បីផលប្រយោជន៍ផ្ទាល់របស់គេ ដើម្បីន័យវិទ្ធង្សនា…”។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា គឺមិនយកចិត្តទុកដាក់នឹងរបាយការណ៍ប្រតិកិរិយានោះទេ ដោយសារតែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិពេញលេញគ្រប់គ្នា។