ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ត ស្វ័យប្រវត្តិចំនួន ០៧ស្ថានីយ


នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ​ ឯកស័ក​ ពស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ត ស្វ័យប្រវត្តិចំនួន ០៧ស្ថានីយ ដោយមានការចូលរួមសហការជាមួយមន្រ្តីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ និងមន្រ្តីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ រួមមានស្ថានីយក្រឡាញ់ (ស្ថិតនៅក្នុងខេត្តសៀមរាប) ស្ថានីយបាត់ថ្កៅ ស្ថានីយអន្លង់វែង ស្ថានីយក្រសាំង (ស្តិតនៅក្នុងខេត្តឧត្តរមានជ័យ) ស្ថានីយជាំក្សាន្ត ស្ថានីយគូលែន និងស្ថានីយក្រុងព្រះវិហារ (ស្ថិតនៅក្នុងខេត្តព្រះវិហារ)។ ក្រុមការងារបាន ៖
– ធ្វើការផ្លាស់ប្តូរឧបករណ៍សម្ងួតសំណើមរបស់ស្ថានីយ
– កែតម្រូវទិន្នន័យកម្ពស់ទឹក និងកម្រិតទឹកភ្លៀងដែលវាស់ដោយឧបករណ៍
– ត្រួតពិនិត្យសុក្រិតភាពនៃទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
– សម្អាតឧបករណ៍វាស់កំរិតទឹកភ្លៀង និង ផ្ទាំង Solar ជៀសវាងការផ្តល់ថាមពលមិនគ្រប់គ្រាន់ដល់ដំណើរការស្ថានីយ
– កាប់មែកឈើនិងសម្អាតទីធ្លាជុំវិញបរិវេណស្ថានីយ ៕