សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែបចុះធ្វើការថែទាំទំនប់អូរក្រសារ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប សហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់អូរក្រសារ ចុះធ្វើការថែទាំប្រព័ន្ធស្រោចស្រពទំនប់អូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។ សូមបញ្ជាក់ជូនថា បន្ទាប់ពីបានផ្គត់ផ្គង់ទឹកយ៉ាងពេញលេញឱ្យការងារបង្កបង្កើនផលដំណាំស្រូវលើផ្ទៃដី ២៩៣ ហិកតា នារដូវវស្សាកន្លងមក បច្ចុប្បន្នប្រព័ន្ធស្រោចស្រពទំនប់អូរក្រសារ កំពុងបន្តផ្គត់ផ្គង់ទឹកឱ្យការងារដាំដុះដំណាំផ្សេងៗទៀត ដូចជា ពោត ត្រសក់ ល្ពៅ ដំឡូងជ្វា… លើផ្ទៃដីប្រមាណ ៤០ ហិកតា ៕