រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់មួយលើបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ក្នុងតំបន់ជាយរាជធានីភ្នំពេញ


រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់មួយលើបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ក្នុងតំបន់ជាយរាជធានីភ្នំពេញ និងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយប៉ុន្មានថ្ងៃនេះបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅជាយរាជធានីភ្នំពេញជួបប្រទះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យរដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមដោះស្រាយ និងត្រូវមានរថយន្តដឹកទឹកជូនបងប្អូនប្រជាពល​រដ្ឋ​ក្នុងមូលដ្ឋាន ជាពិសេសនៅតំបន់ជាយក្រុង​៕