រូបចម្លាក់ប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានរៀបចំដាក់តាំងជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក


ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយមានកិច្ចសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិ (អ.ស.ប) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក បានរៀបចំដាក់តាំងរូបចម្លាក់អង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាអចិន្ត្រៃយ៍នៅទីស្នាក់ការអ.ស.ប នៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថៃ្ងទី៦ ខែមីនា ឆាំ្ន២០២០ ។ ការដាក់តាំងរូបចម្លាក់អង្គរវត្តនៅទីស្នាក់ អ.ស.បនេះ នឹងបង្ហាញអំពីវប្បធម៌សំបូរបែប និងជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងជួយជំរុញវប្បធម៌ចំរុះផ្សេងៗក្នុងចំណោមរដ្ឋសមាជិកនៃអ.ស.ប។


Replica of the Angkor Wat displayed at the UN Headquarters in New York

Under the wise leadership of Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, and on the instruction of Excellency Deputy Prime Minister Prak Sokhonn, Minister of Foreign Affairs and International Cooperation, with the coordination of the UN team, the Permanent Mission of the Kingdom of Cambodia to the United Nations in New York has displayed a Replica of the Angkor Wat of the World Heritage at the UN Headquarters in New York on 6 March 2020. The display of Angkor Wat will signify the rich culture and promote tourism sector of Cambodia as well as promote cultural diversity among the UN Member States.