គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅឃុំក្តុលសែនជ័យ ស្រុកទឹផុស បានទទួលអំណោយពីមន្រ្តីសង្ឃខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មន្រ្តីសង្ឃខេត្តកំពង់ឆ្នាំង ព្រះអង្គ នុត មុនី ព្រះចៅអធិការវត្តត្រពាំងបី និង ជាលេខាគណខេត្ត ព្រះវិមលញាណ ព្រះរាជគណៈកិត្តិយស ឆន ឆុង និងជាព្រះចៅអធិការវត្តយាយទេព និង ព្រះសរណមង្គល ព្រះរាជគណៈកិត្តិយស ប៉ុណ្យ ប៊ុនជីង និង ជាព្រះចៅអធិការវត្តសំរោង បាននិមន្តសាកសួរសុខទុក្ខ និង នាំយកអំណោយឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ឈ្មោះមឿន សុខជានិងប្រពន្ធឈ្មោះ ភាព មុំ ស្ថិតនៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះព្រះអង្គក៏បានឧបត្ថម្ភនូវបច្ច័យចំនួន៣០ម៉ឺនរៀល អង្ករ៣បាវ មី៣កេស និងគ្រឿងឧបភោគ បរិភោគ ជាច្រើនទៀតផង។