នាវេលារសៀលថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០១៧នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទានសវនាការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកប្រធានាធិបតីមីយ៉ាន់ម៉ានិងលោកជំទាវ ព្រមទាំងគណ:ប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់នាព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងចតុម្មុខមង្គល ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តម។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានសវនាការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកប្រធានាធិបតីមីយ៉ាន់ម៉ានិងលោកជំទាវ
