លោកជំទាវ បាន ស្រីមុំ បាននាំយកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ បើកជូនលោកឪពុក អ្នកម្តាយ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ចំនួន១៦០នាក់


ជារៀងរាល់ខែ នៃថ្ងៃទី៣ នៃខែនីមួយៗ ក្នុងនាមប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ និងក្នុងនាមអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ដោយមានការចូលរួមចំណែកពីក្រុមការងារគ្រប់ថ្នាក់របស់គណបក្សប្រជាជនជនកម្ពុជា បើកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ជូនលោកឪពុក អ្នកម្តាយចាស់ជរាមានជីវភាពខ្វះខាត និងគ្មានទីពឹងក្នុងខេត្តប៉ៃលិន ចំនួន១៦០នាក់ ក្នុងម្នាក់ៗ ១០០,០០០រៀល(មួយសែនរៀលគត់)។
បើគិតមកដល់ដើមឆ្នាំ២០១៧នេះ គឺមានរយៈពេល ៦ឆ្នាំហើយ គឺបង្កើតឡើងតាំងពីឆ្នាំ២០១១មកម្លេះ ដោយឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន ដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់សុខមាលភាពលោកឪពុក អ្នកម្តាយ ដែលមានវ័យចំណាស់គ្មានទីពឹង។

សម្រាប់ឆ្នាំ២០១៧នេះទៀត ក្រុមការងារកំពុងចុះពិនិត្យ ស្រាវជ្រាវលោកឪពុក អ្នកម្តាយចាស់ជរាមានជីវភាពខ្វះខាត និងគ្មានទីពឹងក្នុងខេត្ត ដើម្បីដាក់បញ្ចូលក្នុងមូលនិធិបន្ថែមទៀត ផងដែរ។
(សកម្មភាព ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារមូលនិធិបើកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភៈ ជូនលោកឪពុក អ្នកម្តាយចាស់ជរាមានជីវភាពខ្វះខាត និងគ្មានទីពឹងក្នុងខេត្តប៉ៃលិន។