គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្តស្វាយរៀង


គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្តស្វាយរៀង មានដូចជា ការចុះពិនិត្យមើលប្រព័ន្ធធារាសាស្ត្រវៃកូរ ក្នុងក្រុងស្វាយរៀង។ ចុះពិនិត្យមើលសហគមន៍កសិកម្មចម្រើនផលស្វាយជ្រុំ​ និងចុះពិនិត្យមើលមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ។ ចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូ នៅភូមិរំដេញ ឃុំឈើទាល ស្រុកស្វាយជ្រុំ។

ការចុះពិនិត្យមើល និងសិក្សាស្វែងយល់ទីតាំងខាងលើ ធ្វើឡើងនៅរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។