ឯកឧត្ដម សួស គង់ បានដឹកនាំគណៈ កម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២០ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ ប្រចាំការ តំណាងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈ កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ១២.៥០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ និងការជួសជុលលូមូលមុខពីរ ចំនួន ០១ កន្លែង ចាប់ពីភូមិតាំងស្រឡៅ ឃុំគីរីវ័ន្ត ទៅភូមិកណ្តាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសូងការពារជាតិដឹកនាំដោយ ឯកឧត្ដមឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ ៕